រសៀល ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ មន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យវាយតម្លៃបញ្ចប់ការងារស្តារស្ទឹងមេទឹក ប្រព័ន្ធធារាសាស្ត្រ ស្រោចស្រពចាយ៉ូវប្រវែង៤.៣០០ ម៉ែត្រ ស្ថិតក្នុងឃុំមេទឹក និងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ថាការស្តារស្ទឹងមេទឹកប្រព័ន្ធស្រោចស្រពចាយ៉ូវ គឺមានតួនាទីសំខាន់ណាស់ មានលទ្ធភាព ជួយដោះ ទឹកជំនន់ភ្លៀងពីស្រែ និងជាផ្លូវទឹកមួយយ៉ាងសំខាន់នៅក្នុងមូលដ្ឋាន ដែលបានធ្វើឱ្យ ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំមេទឹក និងឃុំបឹងខ្នារ ស្រុកបាកាន ទទួលបានប្រភពទឹកពីស្ទឹងមេទឹក និងពីប្រឡាយមេ ដំណាក់អំពិល មកធ្វើការស្រោចស្រពបន្ថែម លើការងារបង្កបង្កើនផលកសិកម្ម នៅរដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ និងប្រើប្រាស់ ក្នុងជីវភាព រស់នៅ ប្រចាំថ្ងៃថែមទៀតផង ។
ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ មន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យវាយតម្លៃបញ្ចប់ការងារស្តារស្ទឹងមេទឹក ប្រព័ន្ធធារាសាស្ត្រ ស្រោចស្រពចាយ៉ូវ
