នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបងថ្ងៃព្រហស្បតិ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ
ទី១២ ខែកញ្ញា ឆ្នាំ២០១៩នាយកដ្ឋាននីតិកម្មកសិកម្មបាន
រៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្ម ដែលធ្វើពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ជានាយកខុទ្ទកាល័យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងដោយមានការអញ្ជើញរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ថ្នាក់ដឹកនាំ មន្រ្តីនាយកដ្ឋាននីតិកម្មកសិកម្ម និងតំណាងក្រុមហ៊ុនធ្វើអាជីវកម្ម ថ្នាំកសិកម្ម និងជីកសិកម្មជាង១០០នាក់។
ឯកឧត្តម ឡោ រស្មី អញ្ជើញបើកសិក្ខាសាលាស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម
