រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំ ពិធីបើកការដ្ឋាន


ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ , ថ្ងៃចន្ទ ០៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០ នាទី រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំ ពិធីបើកការដ្ឋាន ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និង មានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីរាជការ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ នគរបាល មេភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណជា ១៥០ នាក់។

ការដ្ឋានដែលត្រូវបានស្ថាបនា និងស្ដារប្រព័ន្ធលូ រួមមាន ៖
– ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែង ៦៦៣ ម៉ែត្រ មុខកាត់ ០,៨០ ម៉ែត្រ។
– ស្ដារលូចាស់ ប្រវែង ២៥០ ម៉ែត្រ មុខកាត់ ០,៦០ ម៉ែត្រ ដោយប្រើប្រាស់មូលនិធិរដ្ឋបាលសង្កាត់ ឆ្នាំ២០១៩។
– * សរុបថវិកាចំណាយអស់ចំនួន ២៣០,០៥៩,០០០ រៀល៕