ទិវាជ័យជនះ ៧ មករា នៅសាលាស្រុកទឹកផុស


នាព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០១៧ នៅសាលាស្រុកទឹកផុស បានប្រារព្ធខួបលើកទី៣៨ នៃទិវាជ័យជនះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៧) ក្រោមអធិបតីភាពលោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកជំទាវ ដោក សុទ្ធាវប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវសិស្ស សរុបចំនួន ៨៧៦ នាក់ ស្រី៣៨៥នាក់ ។