អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្រ្តីជំនាញវាស់វែងដីធ្លី ត្រូវបង្កើនកិច្ចការងារផ្តល់សេវាចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឱ្យបានទៅតាមផែនការ


ខេត្តប៉ៃលិន៖មានប្រសាសន៍ក្នុងពិធីប្រកាសបិទផ្សាយជាសាធាណៈនូវឯកសានៃការវិនិឆ្ឆ័យសម្រាប់ការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្រ្តីជំនាញវាស់វែងដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ត្រូវយកចិត្តទុកដាក់បន្តខិតខំបង្កើនកិច្ចការងារផ្តល់សេវាចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឱ្យបានទៅតាមផែនការរបស់ក្រសួងរៀបចំដែនដីដែនដី នគររូបនីយកម្មនិងសណង់ ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីងាយស្រួលចុះមើលនិងត្រួតពិនិត្យទិន្ន័យដីជាក់ស្តែងអនុវត្តអោយទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជា៖ សាសារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ប្រឡាយទឹក និងកសាងសមិទ្ធិផលនានាជាច្រើនទៀត សម្រាប់បំរើផលប្រយោជប្រជាពលរដ្ឋ ជាពិសេសបានដាក់ចេញនូវគោលនយោបាយកែទម្រង់ស៊ីជំរៅ គឺបានរៀបចំក្រុមការងារក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពជាក់លាក់ និងការកាត់បន្ថយការទំនាស់ដីធ្លី ក្នុងន័យកាត់បន្ថយថវិកា រួមគ្នាលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការ និងផ្តល់ព័ត៍មានឱ្យបានច្បាស់លាស់ ជូនដល់មន្រ្តីជំនាញ ដើម្បីងាយស្រួលអនុវត្តន៍ការងារទទួលបានជោគជ័យទៅតាមផែនការ ក្នុងនោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ត្រូវធ្វើការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពីច្បាប់គតិយុទ្ធនានាពាក់ព័ន្ធដីធ្លី ការសាងសងសំណង់ ជាដើម ដើម្បីងាយស្រួលដល់ជាជ្ញាធរដែនដីក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

លោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិន បានលើកឡើងថា៖ ការបិទផ្សាយជាសាធាណៈនូវឯកសានៃការវិនិឆ្ឆ័យសម្រាប់ការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីអោយពួកគាត់មកត្រួតពិនិត្យមើលទិន្ន័យទំហំ ក្បាលដី ឈ្មោះកម្មសិទ្ធិ របស់ខ្លួន ថាត្រូវ ឬខុស ហើយបើសិនមានកំហុសឆ្គងដោយប្រការណាមួយដូចជា៖ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំក្បាលដី ជាដើម សូមអោយបងប្អូនប្រជាពលរដ្ឋត្រូវស្នើសុំកែតម្រូវ ក្នុងកំឡុងពេល១៥ថ្ងៃ។

លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ភូមិទួលស្រឡៅ សង្កាត់ទួលល្វានេះ មានផ្ទៃដីសរុបចំនួន ៥៨.៥ហិកតា ស្មើនឹង ៥៨៥,០០០ម៉ែត្រការ៉េ, ដែលមានក្បាលដីសរុបចំនួន ២០៩ក្បាលដី, ដីលំនៅដ្ឋានមានចំនួន ១៥៦ក្បាលដី, ដីកសិកម្មមា នចំនួន ៥១ក្បាលដី មានគ្រួសារសរុបចំនួន ១៤៧គ្រួសារ។