អភិបាលស្រុកបូទុមសាគរ ចុះ ពិនិត្យមើលស្ថានភាពផ្លូវដែលរងការខូចខាតដោយការដឹកគ្រឿង សំណង់សង់ផ្ទះត្រចៀកកាំ


ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្ររូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ អមដំណើរដោយលោកអភិបាលរងស្រុក លោកមេឃុំអណ្តូងទឹក លោកមេភូមិជីមាល នឹងមន្ត្រីសាលាស្រុក ចុះ ពិនិត្យមើលស្ថានភាពផ្លូវដែលរងការខូចខាតដោយការដឹកគ្រឿង សំណង់សង់ផ្ទះត្រចៀកកាំ ដែលប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។