ពិធីកាន់បិណ្ឌវេណទី៥របស់ថ្នាក់ដឹកនាំខេត្តនៅក្នុងឱកាសបុណ្យ នៅវត្តប្រាសាទគោកចក ស្ថិតភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប


កាន់បិណ្ឌប្រពៃណីខ្មែរវេនទី៥ ត្រូវនឹងថ្ងៃ ៥ រោចខែភទ្របទឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្តនិង គណៈអភិបាលខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៥ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវត្តប្រាសាទគោកចក ស្ថិតភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។

ពិធីបុណ្យបិណ្ឌភ្ជុំត្រូវបានបុរាណាចារ្យរាជបណ្ឌិតខ្មែររៀបចំរយៈពេល ១៥ ថ្ងៃ ដោយចាប់ គិតពីថ្ងៃទី ០១ រោចដល់ថ្ងៃទី ១៥ រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅនោះ ។ ពុទ្ធបរិស័ទចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១ រោច រហូតដល់ថ្ងៃ ១៤ រោច ជាវារកភត្ត(ភត្តធ្វើតាមថ្ងៃ)ជាបន្តបន្ទាប់ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ ។
ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានបូកបញ្ចូលគ្នា ហើយហៅកាត់ថាពិធីបុណ្យភ្ជុំបិណ្ឌនេះឯង។

ឯកឧត្តម អ៊ឹង ហឿន បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា ញាតិការទាំង៧ សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខឲ្យបានទៅកាន់សុគតិភព ហើយងាកក្រោយមកជួយបៅបាច់ថែរក្សា កូនចៅដែលនៅមានជីវិតរស់រាននៅឡើយ ឲ្យមានសេចក្តីសុខសប្បាយ ព្រមទាំងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយដែលជាឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។

ឯកឧត្តមបន្តទៀតថា បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗ និងសាសនាផ្សេងៗទៀតត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះៗ ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ប្រពៃណី ព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី ២១នេះ ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧រសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។

ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្តឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ក្នុងនោះដែរឯកឧត្តម អ៊ឹង ហឿន ក៏ បានលើកផងដែរ អំពីពុទ្ធប្រវត្តិក្នុងការធ្វើពិធីបុណ្យភ្ជំបិណ្ឌ គឺជាបុណ្យទក្ខិណានុប្បទានមួយ ដែលប្រជាពុទ្ធបរិស័ទ ធ្វើឡើងនូវរដូវកាល ដែលព្រះសង្ឃគង់ចាំនូវព្រះវស្សាអស់រយៈពេលមួយត្រីមាស ដើមី្បទំនុកបម្រុងព្រះសង្ឃ ដោយចង្ហាន់បិណ្ឌបាត្រផង បច្ច័យបួនផង ដែលពុទ្ធកាលនាសម័យកាលនោះ គេមិនបានហៅថា បុណ្យកាន់បិណ្ឌ និង ភ្ជំបិណ្ឌដូចយើងទេ គឺគេហៅថា បុណ្យបវារណបច្ច័យបួនដល់ព្រះសង្ឃទៀតផង។

នៅក្នុងពិធីកាន់បិណ្ឌនេះ ឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាដឹកនាំក្នុងខេត្ត និង ពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅ ក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តប្រាសាទគោកចក រួមមានអង្ករ ២៥០គក្រ មី០៥កេស ទឹកក្រូច១០កេស, ទឹកត្រី ០៤យួរ, ទឹកស៊ីអ៊ីវ០៤យួរ, ទឹកសុទ្ធ ១០កេស, ត្រីខ ១កេស , ស្ករស១០គក្រ និង ទឹកដោះគោ ០១កេស តែ៥កញ្ចប់ និង បច្ច័យចំនួន ២លានរៀល និង សីលវ័ន្ត សីលវន្តី ម្នាក់ៗក្រណាត់ស១ដុំ បច្ច័យ១ម៉ឺនរៀល។

ក្នុងឱកាសនោះក៏មានធ្វើពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ត បងប្អូនជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ នឹងសូមឲ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ៕