លោក​ឧត្តមសេនីយ៍ទោ​ សួស​ សុខដារ៉ា បាន​ប្រជុំ​ បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ ៩ ខែ​ និងលេីកទិស​ដៅ​ការងារ​បន្ត​ និងផ្សព្វផ្សាយ​សភាពការណ៍​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ


ខេត្តព្រះវិហារ៖នៅព្រឹក​ថ្ងៃ​ទី​ ១៩ ខែ កញ្ញា ឆ្នាំ ២០១៩​ នេះលោក​ឧត្តមសេនីយ៍ទោ​ សួស​ សុខដារ៉ា​ ស្នងការនគរបាលខេត្ត​ព្រះវិហារ​ បាន​ប្រជុំ​ បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ ៩ ខែ​ និងលេីកទិស​ដៅ​ការងារ​បន្ត​ និងផ្សព្វផ្សាយ​សភាពការណ៍​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ តាមអនុសាសន៍​ដឹកនាំរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ជូនដល់លោក- លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រី​នាយ​នាយរងការិយាល័យ លោក-លោកស្រី​នាយ​ នាយរងផ្នែក​ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨​ និងលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១​ប៉ុស្តិ៍ សរុបវត្តមាន​ ចំនួន​២០២នាក់ ស្រី​ ១៨នាក់។