មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអន្តរាគមន៍យកគ្រឿងចក្រចុះកាយផ្ដាច់ផ្លូវមួយកន្លែងដើម្បីដាក់លូបន្ថែមសម្រួលក្នុងការដោះទឹកឲ្យបានលឿន


ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានភ្លៀងមួយមេខ្លាំងរហូតដល់មានកម្រិតទឹកភ្លៀង ១៤០ មម ធ្វើឲ្យឃុំ០២ ក្នុងស្រុកកំពង់រោទិ៍ គឺ ឃុំសំឡី និងឃុំស្វាយតាយាន មានចំនួន ០៤ភូមិ ជួបផលប៉ះពាល់ ដែលមានស្រូវវស្សាសរុបចំនួន ១៥៣ហិកតា ។ ដោយពិនិត្យឃើញបែបនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអន្តរាគមន៍បន្ទាន់ដោយយកគ្រឿងចក្រចុះកាយផ្ដាច់ផ្លូវមួយកន្លែងដើម្បីដាក់លូបន្ថែមសម្រួលក្នុងការដោះទឹកឲ្យបានលឿន។