កិច្ចប្រជុំអន្តរក្រសួង ពិនិត្យគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុ


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមនិងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ រួមនិងឯត្តមលោកជំទាវតំណាងស្ថាប័នពាក់ព័ន្ធបើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួង។