ឯកឧត្តម ឈា ប៊ុនរិទ្ធ បានចុះពិនិត្យ វាយតម្លៃ ប្រគល់ទទួល ការងារជួសជុលទំនប់អាងទឹកអូរម្នាស់


ថៃ្ងអង្គារ ៣កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានចុះពិនិត្យ វាយតម្លៃ ប្រគល់ទទួល ការងារជួសជុលទំនប់អាងទឹកអូរម្នាស់ ស្ថិតនៅក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ការងាររួមមាន ៖
១- ជួសជុលតួទំនប់ប្រវែង ៤៨០០ម៉ែត្រ
២- ក្រាលរនាំងការពាររលក តាមជើងទេរទំនប់ ប្រវែង ៤៨០០ម៉ែត្រ ។