ព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ ដដែលនោះដែរ នៅសាលាស្រុកជលគិរី ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជេីញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលនៃកាចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ ស្រុកជលគិរីខេត្តកំពង់ឆ្នាំង៕