អាជ្ញាធរជាតិអប្សរាបន្តកិច្ចការជួសជុលនិងថែទាំផ្លូវ


នារដូវវស្សា ផ្លូវមួយចំនួនបានប្រឈមនឹងការខូចខាតដោយការដក់ទឹក និងជង្ហក់តូចៗជាច្រើន ដែលរំខានដល់ការធ្វើដំណើរ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ដូច្នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទូទៅ បង្ការទឹកដក់ដែលអាចបណ្តាលឱ្យមានការខូចខាតផ្លូវបន្ថែមទៀត ព្រមទាំងចូលរួមបម្រើឱ្យសេវាកម្មវិស័យទេសចរណ៍បានកាន់តែប្រសើរ អាជ្ញាធរជាតិអប្សរា ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ បានជួសជុលលុបបំពេញក្រឡុកនៅលើផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ត្រង់ទីតាំងចំណុចរង្វង់មូលព្រៃគុយ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ និងថែទាំផ្លូវជាប្រចាំដែលប្រៀបបានជាសសៃឈាមយ៉ាងសំខាន់សម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរ ជាពិសេសដើម្បីលើកកម្ពស់តម្លៃរមណីយដ្ឋានអង្គរតែម្តង៕