ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីសិក្សាពីតម្រូវការក្នុងការស្តាឡើងវិញតាមវិស័យនីមួយៗ


ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីសិក្សាពីតម្រូវការក្នុងការស្តាឡើងវិញតាមវិស័យនីមួយៗ ជាពិសេសគឺវិស័យកសិកម្មអាចផ្តល់ពូជស្រូវ ពូជដំណាំ និងមធ្យោបាយគាំទ្រផ្សេងៗដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញ នៅពេលដែលទឹកកំពុងតែស្រកចុះវិញនេះ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានកាអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងក្រសួងធនធានទឹក ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្រ្តីពាក់ពន្ធ័ជុំវិញខេត្តផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋាន និងបានបន្តសិក្សាស្វែងយល់ពីផលប៉ះពាល់ និងដើម្បីជួបពិភាក្សាជាមួយប្រជាពលរដ្ឋមូលដ្ឋាន ពីតម្រូវការជាក់ស្តែងក្រោយពីទឹកជំនន់។