គណៈប្រតិភូមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សកិច្ចសិក្សានៅខេត្តម៉ុងលុយសុង នៃសាធារណរដ្ឋបារាំង


គណៈប្រតិភូមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណ: បានអញ្ជើញបំពេញទស្សកិច្ចសិក្សានៅខេត្តម៉ុងលុយសុង នៃសាធារណរដ្ឋបារាំង ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៩ ។

នៅក្នុងឱកាសនោះ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់លោក Olivier Rodien ប្រធានសមាគមបេសកកម្មសិក្សា-អាស៊ី និងបានទស្សនាក្រុងម៉ុងលុយសុង ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយនឹងលោក Fédéric Laporte អភិបាលក្រុងម៉ុងលុយសុង។