នៅរសៀលថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យតំណាងធនាគារពិភពលោក ដឹកនាំដោយ លោកស្រី ចំរើន ម៉ូទិតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីការវាយតម្លៃពាក់កណ្ដាលគម្រោងនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASSED II) និងការរៀបចំគម្រោង LASSED III ។
ឯកឧត្តម ជា សុផារ៉ា បានអនុញ្ញាតឱ្យតំណាងធនាគារពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
