សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Saud F.M.AL Suwelim ចូលជួបសម្តែងការគួរសមសម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Saud F.M.AL Suwelim ចូលជួបសម្តែងការគួរសម


រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៣:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Saud F.M.AL Suwelim ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាបប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា( ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ) ចូលជួបសម្តែងការគួរសមនិងសវនាការ ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាបប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេច ប្រធានព្រឹទ្ធសភា បានថ្លែងស្វាគមន៌ ចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញមក
កាន់ព្រឹទ្ធសភានាឱកាសនេះ…។
សម្តេច ជឿជាក់ថា ឯកឧត្តម ឯកអគ្គរាជទូត នឹងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និង ប្រជាជនយើងទាំង២ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ព្រឹទ្ធសភា និងរូបសម្តេចផ្ទាល់ បានត្រៀមធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយឯកឧត្តម ក៏ដូចជាស្ថានទូតអារ៉ាបប៊ីសាអូឌីត ដើម្បីរួមចំណែកពង្រឹងពង្រីកចំណង មិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ នាំមកនូវផលប្រយោជន៌ទៅវិញទៅមកជូនប្រជាជន និងប្រទេសយើងទាំង២ ។
សម្តេច ប្រធានព្រឹទ្ធសភា ប្រសិទ្ធពរជូនឯកឧត្តម ឯកអគ្គរាជទូត និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម…៕