កិច្ចប្រជុំស្តីពីសាលាមេត្រីបរិស្ថានអាស៊ាន បានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលអង្គរ ក្រុងសៀមរាប


នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៧ -១១ ខែតុលា នៅខេត្តសៀមរាប កិច្ចប្រជុំស្តីពីសាលាមេត្រីបរិស្ថានអាស៊ាន បានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលអង្គរ ក្រុងសៀមរាប ខេត្ត សៀមរាប ដោយមានការដឹកនាំ ពីឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការចូលរួមពីតំណាងប្រទេសសមាជិកនៃសមាគមអាស៊ាន។ ជាមួយនឹងកិច្ចពិភាក្សា លើវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការល្អនៅក្នុងតំបន់លើវិស័យបរិស្ថាន ប្រតិភូទទួលបន្ទុកសាលាមេត្រីបរិស្ថានអាស៊ាន បានរៀបចំពិព័រណ៍សមិទ្ធផលការងារផងដែរ។