លោកជំទាវវេជ្ជ. អ៉ឹង កន្ថាផាវី និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានជួបសំណេះសំណាល និងពិភាក្សាពី វឌ្ឍនភាព និងចក្ខុវិស័យនៃការពង្រឹងយន្តការបញ្រ្ជាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅប្រទេសកម្ពុជា


លោកជំទាវវេជ្ជ. អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលដឹកនាំដោយ លោកឧកញ៉ា គួច ផេង ប្រធានសមាគមន បានជួបសំណេះសំណាល និងពិភាក្សាពី វឌ្ឍនភាព និងចក្ខុវិស័យនៃការពង្រឹងយន្តការបញ្រ្ជាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅប្រទេសកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៩។
ភាពជាដៃគូររបស់ស្រ្តី និងបុរសមានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដូចនេះក្រសួងកិច្ចការនារីសហការ និងស្វែងរកការគាំទ្រមតិ ជាមួយក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីខ្មែរ ។ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ ក្នុងវិស័យធុរៈកិច្ចការប្រកួតប្រជែង សាមគ្គីភាព និងការរួបរួមគ្នារវាងសមាគមសហគ្រិនទាំងអស់ក្នុងប្រទេសម្ពុជាមានភាពចាំបាច់ ក្នុងការផ្តួចផ្តើមជាកម្លាំងតែមួយ មានយុទ្ធសាស្រ្តរួមមួយ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការបង្កើនផលិតកម្ម និងស្វែងរកទីផ្សារនៅក្នុងប្រទេស និងនៅតំបន់អាស៊ាន ។