រាជធានីភ្នំពេញ៖ កិច្ចប្រជុំក្រុមការងារចម្រុះវិស័យអប់រំ (JTWG) ត្រូវបានរៀបចំឡើង ដោយពិភាក្សាលើរបៀបវារៈចំនួន៣៖ ការអនុវត្តថិកាកម្មវិធីឆ្នាំ២០១៨ និងឆ្នាំ២០១៩ គម្រោងពង្រឹងការអប់រំគ្រូបង្រៀន (STEPCam) ក្រោមហិរញ្ញប្បទានរបស់ភាពជាដៃគូនៃការអប់រំសាកល (GPE) និង ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន និងនាយកសាលារៀន។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធ និងដែគូអភិវឌ្ឍន៍ UNICEF, UNESCO, SIDA, USAID, KOICA, NEP, WFP, CARE, VSO, និង EU៕
១០ តុលា ២០១៩ | នៅទីស្តីការក្រសួង