រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបុណ្យអុំទូកនៅដងទន្លេបាសាក់


នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ១៤-១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីបុណ្យអុំទូក និង   បណ្តែតប្រទីប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពិធីប្រណាំងទូកនេះមានទូកចូលរួមប្រកួត៦៣ទូក ក្នុងនោះមានមកពីស្រុកកៀនស្វាយ ៩ទូក ក្រុងតាខ្មៅ ២៤ទូក ស្រុកពញាឮ ៤ទូក ស្រុកល្វាឯម ៦ទូក ស្រុកកោះធំ ២ទូក ស្រុកស្អាង ៦ទូក ស្រុកមុខកំពូល ៤ទូក ស្រុកខ្សាច់កណ្តាល ៥ទូក ស្រុកកងមាស ខេត្តកំពង់ចាម ២ទូក និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចំនួន ១ទូកផងដែរ ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ប្រទេសជាតិមានសន្តិភាព ទើបយើងមានលទ្ធភាពរៀបចំពិធីបុណ្យនេះឡើង ដូចនេះយើងទាំអស់ត្រូវចូលរួមការពារសន្តិភាពនេះឱ្យនៅគង់វង្សជារៀងរហូត ទើបមានការអភិវឌ្ឍ និងមានការរៀបចំពិធីបុណ្យដូចនេះបាន ៕