ឯកឧត្តម​បណ្ឌិត​ ស៊ិន​ វុទ្ធី​ បានដឹកនាំក្រុមការងារ​ ចូលរួមពិនិត្យការបាក់ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះនឹងដាក់វិធានការដោះស្រាយ


នៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩​ ឯកឧត្តម​បណ្ឌិត​ ស៊ិន​ វុទ្ធី​ រដ្ឋលេខាធិការប្រចាំការ​ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ​ ចូលរួមពិនិត្យការបាក់ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះនឹងដាក់វិធានការដោះស្រាយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី ១ នៃគ.ជ.គ.ម

ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះ ត្រូវបានបាក់ទាំងស្រុងប្រវែង ៣០ម៉ែត្រ និងប្រឈមការបាក់បន្ថែមប្រវែងប្រមាណ ១៤៥ម៉ែត្រទៀត ។ ការបាក់ដោយសារការដុះកូនកោះនៅកណ្តាលទន្លេ នាំឲ្យចរន្តទឹកបង្វែរមកបុកច្រាំង និងមានជម្រាបទឹកក្រោមដីចេញពីបឹងរំលាច និងតំបន់លិចទឹកនៅទីនោះ បណ្តាលឲ្យច្រាំងទន្លេបាក់រលំនិងនាំដល់ការរអិលស្រុតបាក់ច្រាំងតែម្តង។