សូមបងប្អូនប្រជាពលរដ្ឋ​ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ!


នៅវេលាថ្ងៃត្រង់ថ្ងៃចន្ទ ០១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំដាំដើមឈើបន្ថែមនៅគល់ស្ពានជ្រោយចង្វារទាំងសងខាង មានដើមធ្នង់ ដើមគគីរ និងដើមគ្រញូង សរុបចំនួន៣០២ដើម ដោយមានការចូលរួមដាំពីមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើឲ្យតំបន់គល់ស្ពានជ្រោយចង្វារប្រែក្លាយជាឧទ្យានបៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់៕