ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន រួម​ជាមួយ​គណកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បានអញ្ជើញទៅ​គោរព​វិញ្ញាណក្ខន្ធ​ និង​បេីក​ប្រាក់​បេឡាមរណសង្គ្រោះ​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ លោក​វរសនីយ៍​ត្រី​ អ៊ូ​ មឿន​


ម៉ោង​១៦,១៥​នាទី​ ថ្ងៃ​ទី​១៤​ខែតុលា​ ឆ្នាំ​២០១៩​ ៖
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់​ដឹកនាំ​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ រួម​ជាមួយ​គណកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បានអញ្ជើញទៅ​គោរព​វិញ្ញាណក្ខន្ធ​ និង​បេីក​ប្រាក់​បេឡាមរណសង្គ្រោះ​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ លោក​វរសនីយ៍​ត្រី​ អ៊ូ​ មឿន​ អតីត​នាយសេនាធិការ​រង​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​។

លោក​វរសនីយ៍​ត្រី​អ៊ូ​ មឿន​ អាយុ​៧១ឆ្នំា​ បាន​ទទួល​មរណភាព​ដោយ​ជម្ងឺ​ នៅ​វេលា​ម៉ោង​៧,៣០នាទី​ យប់​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ភូមិកំពង់ធំ​ សង្កាត់​កំពង់ធំ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​ បន្ទាប់ពីក្រុមគ្រួសារបានយកទៅព្យាបាលយ៉ាងយកចិត្តទុកដាក់​នៅ​មន្ទីរពេទ្យ​ រាជធានី​ភ្នំពេញ​ ។