អបអរសាទរបងប្អូនកសិករ! អំបុកឆ្នាំនេះអាចមានតម្លៃថ្លៃជាងឆ្នាំមុនៗ


ភ្នំ​ពេញ ៖ អំបុកនៅឆ្នាំ២០១៩នេះអាចមានតម្លៃថ្លៃជាងឆ្នាំមុនៗ ហើយបើគិតពីហាងឆេង ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ អំបុកខ្មែរ អង្ករដំណើប មានតម្លៃ ១តោន = 2500ដុល្លារ និង អំបុកខ្មែរ អង្ករខ្សាយ មានតម្លៃ ១តោន = 2000ដុល្លារ ផងដែរ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២​០១៩ កន្លងទៅ​នេះ មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅសាលាប៊ែលធី នៅកោះពេជ្រ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានប្រកាសយក ថ្ងៃសៅរ៍ ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយបន្តដោយបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ គឺជាថ្ងៃកម្ពុជាត្រូវទទួលទានអំបុកនៅទូទាំងប្រទេស “ហូបអំបុកការពារជាតិ, សាសនា, ព្រះមហាក្សត្រ”។

ទ​ន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេសត្រូវរៀបចំអំបុកអោយបានហូបគ្រប់ៗគ្នា នៅថ្ងៃទី៩​ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ៕