ប្រជាជនសុំ​សួរ​យាយ មួរ សុខ​ហួរថា​៖ តើកាល​ជាប់គុក​ព្រៃ​ស ៧​ថ្ងៃនោះ បានផ្តែ​ផ្តាំ​កូនចៅ​ថា​ម៉េច​?


(ភ្នំពេញ)៖ ប្រជាជនរួមទាំងអតីតសកម្មជនដែលអស់ជំនឿ បានដាក់សំណួរទៅកាន់លោកស្រី មួរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិថា កាលពីពេលដែលលោកស្រីជាប់គុកព្រៃស ៧ថ្ងៃ កាលពីអំឡុងដឹកនាំធ្វើបាតុកម្មហិង្សា បើកទីលានប្រជាធិបតេយ្យ នាដើមឆ្នាំ២០១៤ តើលោកស្រី មួរ សុខហួរ បានផ្តាំកូនចៅថាម៉េច?

សំណួររបស់ប្រជាជននេះ បានធ្វើឡើង ខណៈលោកស្រី មួរ សុខហួរ ដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេស ដើម្បីកំដរជីវិតនយោបាយឯកោរបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានផ្តាំផ្ញើដូចវីរនារីវិកលចរិតអីចឹង។

យាយ មួរ សុខហួរ អាយុច្រើន សក់ស្កូវ ចាស់មែន! ប៉ុន្តែ គេចាំបានថា យាយបុិនេះរត់លឿនណាស់ ពិសេសនៅពេលដឹកនាំបាតុកម្មហិង្សា នៅទីលានប្រជាធិបតេយ្យ នៅជិតវត្តភ្នំ កាលពីឆ្នាំ២០១៤ ពេលសន្តិសុខដេញចាប់ គឺរត់មហាលឿន។ គ្រប់គ្នាអាចមើលវីដេអូនេះក្នុង YouTube បាន។ យាយ ហួរ ពិតជាពូកែរត់លឿនមែន! អស្ចារ្យ សូមសរសើរ!។

ចំណុចពូកែមួយទៀតរបស់យាយហួរ គឺគាត់ពូកែធ្វើឫកបែបឆ្កួតៗ ដូចជាដើរតួធ្វើជាអ្នកចម្រៀង អ្នកសម្តែង ច្រៀង រាំ ហើយគាត់ធ្វើបានល្អជា មនុស្សមានជំងឺសសៃប្រសាទ ទៅទៀត។

ឥឡូវនេះ លោកស្រី មួរ សុខហួរ ចាប់ផ្តើមសំដែងម្តងទៀត ដោយដើរតួជាវិរៈនារីវិកលចរិត ជាមួយនឹងតួប្រុសញៀនល្បែង អេង ឆៃអ៊ាង។ លោកស្រី មួរ សុខហួរ បាននិយាយថា៖ គាត់បានផ្តាំកូនចៅ ដែលជាកូនកាត់ជាមួយប្តីបរទេសថា៖ «គាត់នឹងវិលត្រលប់មកកម្ពុជាវិញ ពីព្រោះ កម្ពុជា គឺជាស្រុកកំណើតរបស់គាត់»។ ប្រជាជនកម្ពុជាសុំសួរដូចឆោតប៉ុន្មានសំណួរទៅកាន់លោកស្រីតួសម្តែង មួរ សុខហួរ៖

ទី១. តើស្រុកខ្មែរនេះ មិនមែនជាស្រុករបស់ប្រជាជនកម្ពុជា ជាង១៦លាននាក់ ដែលកំពុងរស់នៅរាល់ថ្ងៃដែរទេឬ? ឬកម្ពុជា គឺជាស្រុកផ្តាច់មុខតែរបស់យាយហួរឯងតែម្នាក់ទេ?

ទី២. រវាងការរត់ចោលស្រុក តើយាយហួរឯង និងក្រុមយាយហួរឯងដែលមានជំនាញរត់ចោលស្រុកតែរហូតហ្នឹង? បើប្រៀបធៀបរយៈពេល តើយាយហួរនៅក្រៅប្រទេស តិចជាងឬច្រើនជាងនៅក្នុងប្រទេសកម្ពុជា!? គេដឹងតើ! យាយហួរ និងក្រុមយាយហួរឯង ចង់ចូលក្នុងប្រទេស មកអុកឡុក ដើម្បីតែចង់បានអំណាចទេ មិនមែនដើម្បីមកជួយប្រជាជនឯណា!។ ស្មានថាប្រជាជនមិនយល់ឬ!? ប្រយ័ត្ន ត្រូវព្រនង់។

ទី៣. ប្រជាជនក៏សុំសួរបន្ថែមដែរថា៖ បើយាយហួរឯងស្រឡាញ់ខ្មែរ ស្រឡាញ់ប្រជាជនខ្មែរ? ហេតុអ្វី ក៏យាយហួរឯង រៀបការជាមួយប្រុស អាល្លឺម៉ង់-អាមេរិក? ឆ្លើយមក យាយហួរ!?

ទី៤. បើយាយហួរឯង ស្រឡាញ់ទឹកដីខ្មែរ ម៉េចក៏រត់ទៅនៅបរទេស? ម្តេចក៏មិនមករស់នៅអន្លង់វែង ឬប៉ៃលិន ឬកំរៀង ឬភ្នំវល្លិ៍? យាយហួរឯង និងក្រុមយាយហួរឯងថា កម្ពុជាផ្តាច់ការ! ចុះហេតុដូចម្តេចបានប្រជាជនកម្ពុជា ១៦លាននាក់អាចរស់នៅកម្ពុជាបាន!? ចុះហេតុម្តេចមានទេសចរបរទេស៧លាននាក់អាចមកលេងនិងរស់នៅកម្ពុជាបាន!? ចុះម៉េចមានក្រុមហ៊ុនបរទេសរាប់រយអាចធ្វើពាណិជ្ជកម្មដោយសេរី និងរស់នៅបាន!? ចុះម៉េចបានមានស្ថានទូតគ្រប់ប្រទេសតាំងទីនៅកម្ពុជាបាន!? ចុះម៉េចបានមាននាយករដ្ឋមន្ត្រី ប្រធានាធិបតី ប្រមុខរដ្ឋមកបំពេញទស្សនកិច្ចនៅកម្ពុជាបាន!? មនុស្សទាំងនេះ អន់ជាង យាយហួរ និងក្រុមយាយហួរឯងណាស់ទៅឬ!?

យាយហួរ! យាយហួរ ធ្លាប់បោកប្រាស់បក្សហ្វ៊ុនស៊ីនបុិចយកតំណែង ហើយក្បត់សម្តេចក្រុមព្រះ រត់ទៅជ្រកជាមួយជនក្បត់ សម រង្ស៊ី ក្រោយមកចូលដៃគ្នាកំចាយលោកស្រី កែ សុវណ្ណរតន៍។ ក៏ប៉ុន្តែ យាយហួរ សូមចងចាំថា៖ បុណ្យបារមីប្រទេសកម្ពុជាស័ក្តសិទ្ធណាស់! បើបុណ្យមិនដល់ យាយហួរកុំលេង ប្រយ័ត្នជ្រុះសក់ ហើយចូលគុកម្តងទៀតគ្មានថ្ងៃចេញ៕