ទណ្ឌិត សម រង្ស៊ី កំពុងយកឈាមរាស្ត្រខ្មែរមកលុបលាងទង្វើក្បត់ជាតិរបស់ខ្លួន


ការអនុវត្តផែនការរដ្ឋប្រហារក្រោមលេសនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី មិនត្រឹមតែជាការធ្វើអត្តឃាតនយោបាយរបស់ខ្លួនផ្ទាល់ទេ ប៉ុន្តែកាន់តែនាំទុក្ខធំដល់ក្រុមអ្នកដែលដើរតាមនយោបាយបំផ្លាញជាតិរបស់ខ្លួនថែមទៀតផង។ រហូតមកទល់ពេលនេះ មនុស្សមិនតិចជាង ៤០ នាក់ទេដែលត្រូវបានចោទប្រកាន់ និងចាប់ខ្លួនពីបទរួមគំនិតក្បត់ជាតិ ហើយមានអ្នកខ្លះ ក៏បានចេញសារភាពជា មួយអាជ្ញាធរមានសមត្ថកិច្ច។ អ្នករួមគំនិតក្បត់ជាតិជាមួយមេរដ្ឋប្រហារសម រង្ស៊ី ជាច្រើនរូបទៀតបាននិងកំពុងត្រូវបានស៊ើបអង្កេត ហើយក៏មិនអាចគេចរួចពីការប្រឈមមុខផ្លូវច្បាប់ដែរ ប្រសិនបើពួកគេនៅតែបន្តផែនការក្បត់ជាតិជាមួយសម រង្ស៊ី និងមិនចូលសារភាពទេនោះ។

ការបន្តញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដើម្បីធ្វើឱ្យមានការបះបោរក្នុងសង្គមកម្ពុជាប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ផ្តួលរំលំព្រះរាជបល្ល័ង្គគឺជាយុទ្ធសាស្ត្រនយោបាយរបស់អ្នកទ័លច្រក ហើយការជាការធ្វើនយោបាយបែបសាច់កម្ម និងបំផ្លាញជាតិ បំផ្លាញអ្នកដទៃជា ពិសេសប្រើប្រាស់ឈាមនិងជីវិតរបស់ប្រជាជនខ្មែរ ដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួននិង ប៉ុនប៉ងឡើងកាន់អំណាចដោយបដិ
វត្តន៍ហិង្សា ធ្វើរដ្ឋប្រហារផ្តួលរំលំរបបដឹកនាំស្របច្បាប់។

ទង្វើញុះញង់ដែលទណ្ឌិតសម រង្ស៊ីបានធ្វើជាការ
បំផ្លាញជាតិ ធ្វើរដ្ឋប្រហារ និងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលត្រូវចាត់វិធានការតាមច្បាប់ពីបទឧបឃាត និងរួមគំនិតក្បត់ចំពោះអ្នកចូលរួមក្នុងផែនការក្បត់នេះ។

តើនរណាជាអ្នករងគ្រោះក្នុងផែនការធ្វើរដ្ឋប្រហាររបស់ទណ្ឌិតសម រង្ស៊ី? គឺមិនមែនសម រង្ស៊ីដែល កំពុងតែគេចខ្លួន និងរស់នៅយ៉ាងហ៊ឺហារនៅឯបរទេសនោះទេ និងដើរញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តបទ ល្មើសប្រឆាំងនឹងច្បាប់ ញុះញង់ឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាចនោះទេ គឺអ្នកដែលត្រូវបាន សម រង្ស៊ី បោកប្រាស់និងអ្នកដែលដើរតាមទាំងងងឹតងងុលតាមនយោបាយទណ្ឌិតក្បត់ជាតិរូបនេះ។ សូម្បីតែ មាជ សុវណ្ណរ៉ា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ សម រង្ស៊ី ក៏មិនគាំទ្រចំពោះ ទង្វើរបស់សមរង្ស៊ី ដោយចាត់ទុកថាផែនការសម រង្ស៊ី ជាផែនការខុសច្បាប់និងហិង្សា។ តាមរយៈបទសម្ភា​សជាមួយកាសែតភ្នំពេញ ប៉ុស្តិ៍ លោកមាជ សុវណ្ណារ៉ា បានស្នើឱ្យរដ្ឋាភិបាលគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីទោសទណ្ឌដែលជាប់ ពាក់ព័ន្ធ ហើយពលរដ្ឋខ្លួនឯងក៏ត្រូវយល់អំពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើទៅតាមកាលៈទេសៈនយោ បាយ និងគិតពីផលលំបាកដែលកើតចេញពីទង្វើរបស់ខ្លួនដូចជាត្រូវជាប់គុកឬរត់ចោលស្រុកជាដើម»។

ក្រុមអ្នកវិភាគ និងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ មើលឃើញថា សម រង្ស៊ី កំពុងសម្លាប់នយោ បាយខ្លួនផង និងនាំទុក្ខធំដល់សកម្មជនខ្លួននិងក្រុមគ្រួសាររបស់គេផង។ អ្វីដែល សម រង្ស៊ី ញុះញង់គ្រាន់ តែជាយុទ្ធសាស្ត្រគំរាមពីក្រៅប្រទេស ដើម្បីស្វែងរកការគាំទ្ររបស់បរទេស និងធ្វើតេស្តកម្លាំងតែប៉ុណ្ណោះ ហើយចុងក្រោយស្វែងរកសម្ពាធបរទេសដើម្បីចរចានយោបាយជាមួយរដ្ឋាភិបាល។ ប៉ុន្តែ សម រង្ស៊ី ហាក់ ដូចជាបានបានបរាជ័យតាំងពីខ្លួនដើរយុទ្ធសាស្ត្រនយោបាយខុសពេលដែលបានបោះបង់តំណែងប្រធានបក្សសង្គ្រោះជាតិទៅឱ្យ កឹម សុខា ខែកុម្ភៈ ឆ្នាំ ២០១៧ មកម៉្លេះ។ ចាប់តាំងពីនោះមក សម រង្ស៊ី បានបាត់ បង់ទីតាំងឈរជើងនយោបាយ គ្មានការគាំទ្រជាលក្ខណៈអន្តរជាតិ បរទេសលែងនិយាយពីឈ្មោះសម រង្ស៊ី និងមិនរំឭកពីជនរូបនេះ ហើយផែនការនិងសកម្មភាពដែលទណ្ឌិតរូបនេះ ដាក់រហូតមកទល់ពេលនេះក៏គ្មានការគាំទ្រពីអន្តរជាតិ និងពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅលើកលែងតែអ្នកដែលចាញ់បោក សម រង្ស៊ី ប៉ុន្មាននាក់ប៉ុណ្ណោះ ហើយអ្នកទាំងនោះ ក៏ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងចូលសារភាពមួយចំនួនរួចហើយដែរ។
ដោយសារមើលឃើញថា ខ្លួនគ្មានការគាំទ្រ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក៏ត្រូវបានរដ្ឋាភិបលវាយ
បំបែកសម រង្ស៊ី ចាប់ផ្តើមរកលេសដើម្បីមិនវិលត្រឡប់ចូលកម្ពុជាតាមការសន្យាដោយនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខដោយបង្កើតការញុះញង់ផ្សេងៗដែលខុសច្បាប់ហើយចុងក្រោយប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលធ្លាប់លើកលែងទោសឱ្យខ្លួន និងប្រមាថនិមិត្តរូបជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិបំផុត ទើបទណ្ឌិត សម រង្ស៊ី បានប្រើប្រព័ន្ធផ្សព្វផ្សាយបរទេសលម្អៀងទៅលើខ្លួនថាជាមួយនឹងវិធានការច្បាប់ សម រង្ស៊ី នឹងអាចពិចារណាចំពោះគម្រោងនៃការវិលត្រឡប់របស់ខ្លួនមកកម្ពុជា។ គឹម សុខ អ្នកវិភាគដូរបាយរត់ចោលស្រុកក៏បានបង្ហើរថា៖ «ការវិលចូលស្រុករបស់ សម រង្ស៊ី អាចមានកម្រិតភាគរយទាបបំផុត ហើយឱកាសនៃការចរចារបស់គាត់ជាមួយលោក ហ៊ុន សែន ក៏អាចនឹងមិនទៅរួច​»។ តាមរយៈទឡ្ហីករណ៍ទាំងនេះគេអាចដឹងរួចស្រេចទៅហើយថាសម រង្ស៊ី នឹងពិតជាគ្មានសេចក្តីក្លាហានវិលត្រឡប់មកកម្ពុជាវិញ ដូចការគ្រោងទុកនោះទេ។

ដូច្នេះតើពលរដ្ឋខ្មែរនៅតែបន្តចាញ់បោកទណ្ឌិត សម រង្ស៊ី នេះដល់ពេលណាទៀត? ជនចង្រៃជាតិ សម រង្ស៊ី នឹងបញ្ចប់ជីវិតនយោបា យរបស់ខ្លួនទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ហើយ វិធានការច្បាប់ប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រឆាំងនឹងសម រង្ស៊ី និងអ្នករួមគំនិតក្បត់នឹងមិនថយក្រោយនោះ ទេ ព្រោះវាជាមធ្យោបាយស្របច្បាប់តែមួយគត់ដើម្បីបង្ក្រាបលើជនក្បត់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាច្រើនលើករួចមកហើយថា ខ្លួនមិនរួញរាក្នុងការកម្ចាត់ក្រុមរដ្ឋប្រហារមួយក្តាប់តូច ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋខ្មែរឡើយ។

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩