លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជា និងនាំជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ក្រសួង និងរាជរាជរដ្ឋាភិបាល


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រលប់មកពីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីបានបំពេញទស្សនៈកិច្ចអស់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៩ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោក ឡេ មិញខាយ អគ្គអធិការ (រដ្ឋមន្ត្រី) នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាសៀលថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ប្រកបដោយសុវត្ថិភាព និងនាំជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ក្រសួង និងរាជរដ្ឋាភិបាល ។