ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអន្តរាគមន៍បន្ទាន់ កាយស្មៅ និងកំប្លោកចេញពីមុខសំណង់បង្ហៀរអូរស្មាច់


ដោយរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិសេសនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ច្រើនគឺស្មើនឹង ១២០មីលីម៉ែត្រ បានធ្វើឲ្យស្រូវរបស់បងប្អូនប្រជាពលរដ្ឋរងការលិចទឹក ហូរមិនទាន់នៅតំបន់ប៉ែកខាងលើនៃអាងទឹកអូរស្មាច់។ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអន្តរាគមន៍បន្ទាន់ កាយស្មៅ និងកំប្លោកចេញពីមុខសំណង់បង្ហៀរអូរស្មាច់ ដើម្បីសម្រួលផ្លូវទឹកដែលស្ទះដោយសាររងនូវភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។
ចំពោះវិធានការណ៍បន្ត មន្ទីរខេត្តបានតាមដាន ដោយយកចិត្តទុកដាក់ ត្រៀមគ្រឿងចក្រ និងម៉ាសុីនបូមទឹក សម្រាប់ចុះអន្តរាគមន៍ ដែលអាចកើតមាននៅតំបន់ផ្សេងទៀតក្នុងខេត្ត។