ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកពូជស្រូវសែនក្រអូប ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១២៩.៥តោន ផ្តល់ជូនបងប្អូនប្រជាកសិករ ចំនួន១,៣១៥គ្រួសារ


ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកពូជស្រូវសែនក្រអូប ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១២៩.៥តោន ផ្តល់ជូនបងប្អូនប្រជាកសិករ ចំនួន១,៣១៥គ្រួសារ មកពីឃុំចំនួន៤ រួមមានឃុំស្វាយដូនកែវ ឃុំបឹងបត់កណ្តោល ឃុំអូរតាប៉ោង និងឃុំមេទឹក ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត កាលពីអំឡុងពេលកន្លងទៅ។