រដ្ឋបាលខេត្តរតនគិរី បានដំណើរការជួសជុលផ្លូវរងការខូចខាតកន្លងមក និងស្ថាបនាថ្មីបន្ថែម


បន្ទាប់ពីរដូវភ្លៀងធ្លាក់មិនអាចជួសជុលបាន និងបង្កឲ្យមានការខូចខាតផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងបានលុង និងបណ្តាស្រុកមួយចំនួន រដ្ឋបាលខេត្តរតនគិរី ក្រោមការណែនាំរបស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការជួសជុលឡើងវិញនូវផ្លូវដែលទទួលរងការខូចខាតកន្លងមក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ទន្ទឹមគ្នានឹងការជួសជុលនេះ ក៏មានផ្លូវមួយចំនួននឹងធ្វើការស្ថាបនាថ្មីផងដែរទៅតាមផែនការរបស់រដ្ឋបាលខេត្តដែលបានគ្រោងទុក។
ព្រមជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមថែរក្សា និងកុំរំលោភលើដីចំណីផ្លូវសាធារណៈ និងកាត់សំអាតស្មៅ អនាម័យបរិស្ថានឲ្យបានល្អដើម្បីសោភណ្ឌភាពខេត្តយើងទាំងអស់គ្នា។