នារសៀលថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំកុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពស្ពានមួយកន្លែងប្រវែង ៣៣,៥០ម៉ែត្រ ទទឹង ៤,៧៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក។
ក្រោមការដឹកនាំ និងអង្អុលបង្ហាញពីឯកឧត្តម អភិបាលខេត្ត ឲ្យមន្រ្តីជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការជួលជុលស្ពាននេះជាបន្ទាន់។ បច្ចុប្បន្នស្ពាននេះត្រូវបានធ្វើការជួលជុលឡើងវិញ និងបានបង្កលក្ខណៈងាយដល់ការចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។