ព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ឯកឧត្តម សួស គង់ បានដឹកនាំក្រុមការងារចុះជួយស្រុកភ្នំស្រួច និងអាជ្ញាធរឃុំ ភូមិ ចុះសួរសុខទុក្ខ លោកស្រី ដោ រ៉ាឌី អាយុ ៣៣ ឆ្នាំ មានកូនតូច ៤នាក់ និងម្តាយជរានៅក្នុងបន្ទុក មានទីលំនៅៗភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកន្លងទៅថ្មីៗនេះ កូនទើបតែស្លាប់ម្នាក់ ហើយម្សិលមិញ ត្រូវភ្លើងឆេះផ្ទះថែមទៀត ក្នុងពេលដែលលោកស្រីទៅបេះស្វាយឲ្យគេ ដើម្បីយកកំរៃចិញ្ចឹមជីវិត។ ក្នុងឱកាសនោះដែរ ខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួន ៥០ ម៉ឺនរៀល ឧបត្ថម្ភដល់លោកស្រី ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង៕