ក្រុមការងារថ្នាក់ជាតិខេត្តប៉ៃលិន ផ្សព្វផ្សាយអំពីវិធានការណ៍ចាំបាច់នានា សម្រាប់សភាពការបច្ចុប្បន្ន ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន


នៅព្រឹក ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តប៉ៃលិន ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយអំពីវិធានការណ៍ចាំបាច់នានា សម្រាប់សភាពការបច្ចុប្បន្ន ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន រួមមានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណ:អភិបាលរខេត្ត ថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា និងគណ:អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអាជ្ញាធរភូមិ សរុបចំនួនប្រមាណ ២៥០នាក់។