ក្រុមការងារមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍ ការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧កន្លែងនៅក្នុងខេត្តត្បូងឃ្មុំ


នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះធ្វើការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍ ការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧កន្លែងនៅក្នុងខេត្តត្បូងឃ្មុំ រួមមានដូចខាងក្រោម ៖
១.ប្រព័ន្ធធារាសាស្ត្រ បង្ហើរខ្លែងស្ថិតនៅឃុំត្រពាំងព្រីងស្រុកតំបែរ
២.ប្រព័ន្ធធារាសាស្ត្រ អណ្តូងចារស្ថិតនៅឃុំមៀនស្រុកអូររាំងឪ
៣.ប្រព័ន្ធធារាសាស្ត្រ ជីតុកស្ថិតនៅឃុំក្រែកស្រុកពញាក្រែក
៤.ប្រព័ន្ធធារាសាស្ត្រ លោស្ថិតនៅឃុំកំពាន់ស្រុកមេមត់
៥.ប្រព័ន្ធធារាសាស្ត្រ អូររុនស្ថិតនៅឃុំសេដាស្រុកតំបែរ
៦.ប្រព័ន្ធធារាសាស្ត្រ ពោធិនិលស្ថិតនៅឃុំថ្មពេជ្រស្រុកត្បូងឃ្មុំ
៧.ប្រព័ន្ធធារាសាស្ត្រ ជាំតាហុឹងស្ថិតនៅឃុំទឹកជ្រៅស្រុកតំបែរ។