នៅព្រឹក ថ្ងៃចន្ទ ០៨ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម បេងហុង សុជាតិ ខេមរូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង តំណាង ឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានចូលរួមជាគណ:អធិបតីក្នុងពិធីចាប់ឆ្នោតយកលេខរៀងផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលត្រូវទទួលដីសម្បទានសង្គមកិច្ច និងផ្ទះ ២០០ ខ្នង ជំហានទី ២ នៅសាលាខេត្តស្វាយរៀង ។
ឯកឧត្តម បេងហុង សុជាតិ ខេមរូ បានអញ្ជើញជាគណ:អធិបតីក្នុងពិធីចាប់ឆ្នោតយកលេខរៀងផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលត្រូវទទួលដីសម្បទានសង្គមកិច្ច និងផ្ទះ ២០០ ខ្នង ជំហានទី ២ នៅសាលាខេត្តស្វាយរៀង
