លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផន អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកមូលនិធិមនុស្សធម៌ ស ខេង ចែកជូនប្រជាពលរដ្ឋចំនួន ៤៨នាក់ ក្នុងខេត្តព្រៃវែង


កាលពីរសៀលថ្ងៃទី​ ១៤ ខែមករា​ ឆ្នាំ២០១៧​លោកជំទាវ​ មាន​ សំអាន​ ប្រធានគណ:កម្មការទី៨​ ព្រឹទ្ធសភា​​ និងឯកឧត្តម​ ទឹម​ ផន​ សមាជិកគណ:កម្មការទី៩​ ព្រឹទ្ធសភា​ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ​ និងនាំយកមូលនិធិមនុស្សធម៌ ស ខេង ចំនួន ៩,៦០០,០០០៛ ( ប្រាំបួនលានប្រាំមួយរយពាន់រៀល ) ចែកជូនប្រជាពលរដ្ឋចំនួន ៤៨នាក់​ នៅភូមិឈើទាល​ ភូមិព្រៃទឹង​ ភូមិខ្នារ​ ​ភូមិបឹងជ័រ​ និងភូមិគោករកា​ ឃុំព្រៃទឹង​ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង ដែលក្នុងនោះរួមមាន​ ៖ ស្ត្រីសម្រាលកូន ៤៨នាក់​ ដោយម្នាក់ៗ ទទួលបានថវិកាចំនួន​ ២០០,០០០៛​ (​ពីររយពាន់រៀល​ )​ ។