អាជ្ញាធរថៃបិទមិនឱ្យលោកស្រី មូរ សុខហួរ ចូលប្រទេសរបស់ខ្លួន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅតាមសំណើឲ្យហាមឃាត់របស់កម្ពុជា


(ភ្នំពេញ)៖ នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចកម្ពុជាស្នើឲ្យហាមឃាត់ជាមួយទណ្ឌិត សម រង្ស៉ី។

តាមព័ត៌មានដែលផ្តល់ឱ្យដោយក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ មួរ សុខហួរ បានចេញដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង ០៣៖០៤រសៀលនាទី (តាមជើងយន្តហោះ MH782) ហើយបានមកដល់ទីក្រុងបាងកក នៅម៉ោង៤៖៣៤រសៀល។

លោក កេត សោផាន់ បាន់បញ្ជាក់់ថា «ពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យ នគរបាលអន្តោប្រវេសន៍ថៃ បានហាមឃាត់មិនឲ្យចូលដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចកម្ពុជាស្នើឲ្យហាមឃាត់។ សមត្ថកិច្ចថៃក៏បានចារពាក្យហាមឃាត់មិនឲ្យចូលលើលិខិតឆ្លងដែនរបស់ ឈ្មោះ មួរ សុខហួរ។ ឈ្មោះមួរ សុខហួរ បានចាកចេញពីថៃ ទៅម៉ាឡេស៊ីវិញ នៅម៉ោង ៨៖១០នាទីយប់ តាមជើងហោះហើរ MH781»៕