ឯកឧត្តម ម៉ម ឈឿម អំពាវនាវអោយមន្រ្តីរាជការក្រោមឱវាទសូមចូលរួមគោរពច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា


កំពង់ឆ្នាំងៈ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានអំពាវនាវបែបនេះនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំពង្រឹងអោយមន្រ្តីរាជការគោរពវិន័យនិងត្រួតពិនិត្យលទ្ធផលសកម្មភាពការងារខែតុលាឆ្នាំ២០១៩និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធាន អនុប្រធាន ការិយាល័យចំណុះមន្ទីរនិងមន្រ្តីរាជការចូលរួមសរុបចំនួន៣៥នាក់។

ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍បន្តថាៈដើម្បីសម្រេចបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់មន្រ្តីទាំងអស់ត្រូវទទួលខុសត្រូវសហការគ្នាអនុវត្តអោយបានតាមតួនាទីភារកិច្ចរបស់ខ្លួនជាពិសេសការដឹកនាំត្រូវមានផែនការច្បាស់លាស់ស្របតាមផែនការសកម្មភាពរបស់មន្ទីរបានដាក់ចេញ។

ឯកឧត្តម ម៉ម ឈឿម ក៏បានផ្តាំផ្ញើអោយមន្រ្តីទាំងអស់ខិតខំរៀនសូត្រពង្រឹងសមត្ថភាពជំនាញអោយបានច្បាស់លាស់ កត្តាសំខាន់ចូលរួមគោរពច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការនិងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់។រួមគ្នាថែរក្សាសន្តិភាពនិងប្រឆាំដាច់ខាតពួកអគតិដែលចង់បំផ្លាញ់សុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ន៕