ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យ ការងារជួសជុល និងថែទាំជាប្រចាំ (ដំណាក់កាល២)(ជំពូក៦១) និងពិនិត្យមើលស្ថានីយបូមទឹកនូវ ខេត្តបន្ទាយមានជ័យ ៖
-ប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង ស្ថិតក្នុងឃុំជើងទៀន
ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
-ពិនិត្យមើលស្ថានីយបូមទឹក ហ៊ុន សែនទី ៥២ និង ទី ៥៣ សម្រាប់អន្តរាគមន៍ បូមទឹកបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថាស្ថានីយទាំងពីរកន្លែងនេះ ជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទុកជាចំណងដៃដល់ប្រជាកសិករនៅក្នុងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងការប្រើប្រាស់នូវពេលមានការខ្វះទឹក ស្រោចស្រពដីស្រែ ( ក្នុង ០១ កន្លែង មានបំពាក់ក្បាលម៉ាស៊ីនបូមទឹក និងទុយោ ដែលមានអង្កត់ផ្ចិត ៣០០ មម ចំនួន ០២គ្រឿង ) ។
ឯកឧត្ដម ឈា ប៊ុនរិទ្ធ ដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យ ការងារជួសជុល និងថែទាំជាប្រចាំ និងពិនិត្យមើលស្ថានីយបូមទឹកនូវ ខេត្តបន្ទាយមានជ័យ
