តុលាការខេត្តបន្ទាយមានជ័យ ចេញដីកាចាប់ខ្លួនមនុស្ស ៣នាក់ ដែលរួមគំនិតក្បត់ជាតិជាមួយមេឧទ្ទាម សម រង្ស៊ី


(បន្ទាយមានជ័យ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្សប្រុសស្រី ចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធអំពើរួមគំនិតក្បត់ជាមួយឧក្រិដ្ឋជន សម រង្ស៊ី ជាមេខ្លោងក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ជនត្រូវចោទដែលត្រូវតុលាការសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរួមមាន៖ ទី១ឈ្មោះ ឃុន សៃាវរ៉ាន ភេទស្រី អាយុ ៤៤ឆ្នាំ,ទី២ឈ្មោះ ផុង សុជាតិ ហៅ ជាតិ ខេមរា ភេទប្រុស អាយុ ៤៦ឆ្នាំ និងទី៣ឈ្មោះ ឆាំ សុភាន់ ហៅ បារាំង ភេទប្រុស អាយុ ៤០ឆ្នាំ។

ក្រុនជនត្រូវចោទទាំង ៣នាក់ខាងលើត្រូវបាន តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

តុលាការបានរកឃើញថា ក្រុមជនត្រូវចោទចូលរួមក្នុងអំពើ ឧបឃាត ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ៕
(SWIFT NEWS ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ៖