លោកសំ រិទ្ធិ អេង បានចុះទៅភូមិអូរតូង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ដើម្បីប្រគល់ផ្ទះ១ខ្នង មានទំហំ ៤×៥ ម៉ែត្រ ប្រក់ស័ង្កសី ជូនដល់លោកយាយ ណន ដុស អាយុ ៨៥ ឆ្នាំ


រសៀលថ្ងៃពុធ១០រោចខែអស្សុជ ឆ្នុាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩, លោកសំ រិទ្ធិ អេង សមាជិកគណៈអចិន្ត្រៃគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមប្រឹក្សាក្រុង និងជា អនុប្រធានទទួលការងារអចិន្ត្រៃយ៍នៃក្រុមការងារចុះមូលដ្ឋានក្រុងពោធិ៍សាត់ បានចុះទៅភូមិអូរតូង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ដើម្បីប្រគល់ផ្ទះ១ខ្នង មានទំហំ ៤×៥ ម៉ែត្រ ប្រក់ស័ង្កសី ជូនដល់លោកយាយ ណន ដុស អាយុ ៨៥ ឆ្នាំ ។

ក្នុងពិធីនេះបានការអញ្ជើញចូលរួមពី លោកជំទាវ ជុក សុផានី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ចម្រើនផល, លោកចាប នាង អភិបាលក្រុងពោធិ៍សាត់, លោក សៀង
សុខរិទ្ធី ប្រធានអនុសាខាយុវជនស្រឡាញ់សន្តិភាពក្រុងពោធិសាត់ ។ ក្នុងឱកាសនោះលោក សំ រិទ្ធិ អេង
បានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការ
ងារចុះជួយសង្កាត់ ក៏ដូចជាអនុសាខាយុវជនស្រឡាញ់សន្តិភាពទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងលះបង់កម្លាំងកាយចិត្ត ចុះជួយដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជារៀងរហូត។

លោកយាយ ណន ដុស មានចិត្តរំភើបរីករាយឥតឧបមា ដោយសម្តែងមនោសញ្ចេតនា គោរពដឹងគុណដល់ គណបក្សប្រជាជនកម្ពុជា ដែលតែងតែស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាប្រជាជន។ លោកយាយ បានបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិគ្រប់ទិសទីប្រទានពរ សូមឲ្យគណបក្ស
ប្រជាជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន នៅបន្តដឹកនាំប្រទេសជាតិជារៀងរហូត។