វេទិកាអប់រំ អាស៊ាន-រុស្សី នៅរដ្ឋធានីមូស្គូ សហព័ន្ធរុស្សី


ម៉ូស្គូ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ទៅចូលរួមក្នុង វេទិកាអប់រំ អាស៊ាន-រុស្សី នៅរដ្ឋធានីមូស្គូ សហព័ន្ធរុស្សី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ – ២៣ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានឡើងថ្លែងនៅក្នុងកម្មវិធីបើក នាព្រឹកថ្ងៃទី២១ តុលា ២០១៩។ ក្នុងឱកាសនោះ វាគ្មិននៅក្នុងកម្មវិធីបើកនេះរួមមាន លោកជំទាវ Leonor Briones រដ្ឋមន្រ្តីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម Pavel Zenkovich អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសហព័ន្ធរុស្សី លោក Michael Tene អគ្គលេខាធិការរងអាស៊ាន សាស្រ្តា Anatoly Torkunov សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ MGIMO និងសាស្រ្តាចារ្យ Victor Sumskiy ប្រធានមជ្ឈមណ្ឌលអាស៊ាន៕

២១ តុលា ២០១៩ | រដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី