អ្នកឧកញ៉ា គិត ម៉េង ដឹកនាំ​កិច្ចប្រជុំ លើក​ទី​១ នៃ​សភាពាណិជ្ជកម្ម រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤


(​ភ្នំពេញ​)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ លើក​ទី​១ នៃ​សភាពាណិជ្ជកម្ម រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ ដោយមាន​វត្តមាន​រប​ស់​សមាជិក​ជ្រើសតាំង​នៃ​សភាពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤​។

​គោលបំណង​នៃ​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ពិភាក្សា និង​រៀបចំ​សមាជិក​ការិយាល័យ​ប្រតិបត្តិ អនុប្រធាន ហិ​រ​ញ្ញិ​ក លេខាធិការ និង​សមាជិក​នៃ​ផ្នែក​ទាំង​៤ ដែល​រួមមាន​៖
១.​ប្រភេទ​ពាណិជ្ជកម្ម
២.​ប្រភេទ​ឧស្សាហកម្ម
៣.​ប្រភេទ​សេវាកម្ម និង​វិជ្ជាជីវៈ​សេរី
៤.​ប្រភេទ​កសិកម្ម​។​

​កិច្ចប្រជុំ​នេះ បានបញ្ចប់​នៅវេលា​ម៉ោង ១១៖៣០​នាទី នា​ព្រឹក​ថ្ងៃទី​២៤​តុលា ក្រោម​កិច្ចពិភាក្សា​យ៉ាង​ផុសផុល និង​ស្និទ្ធស្នាល គួរ​ជាទី​មោ​ទក​៕