នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹក ៣០កញ្ញា ស្ថិតក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរងការខូចខាតដោយអន្លើនាពេលកន្លងមក ដើម្បីធ្វើការជួសជុល និងកែលម្អប្រព័ន្ធឲ្យមានដំណើរការល្អឡើងវិញ ។
ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹក ៣០កញ្ញា
