ការថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតំាងប្រចំានៅ ប្រទេស វៀតណាម រុស្សី អូស្រ្តាលី ស្វីស មីយ៉ាន់ម៉ា ម៉ាឡេស៊ី គុយបា គុយវ៉ែត និងប្រទេសប្រុយណេ បានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៩នៅវិមានរដ្ឋសភា។
មុនចេញទៅបំពេញបេសកកម្មការទូត នៅលើឆាកអន្តរជាតិសម្តេចអគ្គមហាពញាចក្រី បានរលឹកថាឯកឧត្តមលោកជំទាវទាំងអស់ ជាឥស្សរជនជាន់ខ្ពស់តំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅបរទេស ដូចនេះឯកអគ្គរាជទូតទាំងអស់ ពិតជាបានយល់ច្បាស់អំពីតួនាទី កាតព្វកិច្ច និងឥរិយាបថការងារ ក្នុងភាពជាតំណាងឱ្យប្រទេសមួយ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាជាតិរបស់ខ្លួន។ ឯកឧត្តម លោកជំទាវមានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ឯករាជ្យ និងការពារអធិបតេយ្យជាតិរបស់យើង និងតម្កល់ប្រយោជន៍ជាតិជាធំ។
សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាបានផ្តាំផ្ញើរដល់ឯកអគ្គរដ្ឋទូតទាំងអស់ ចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្បបានច្បាស់លាស់ ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់ក្រៅប្រទេស និងបង្កលក្ខណៈងាយស្រួលលើសេវាកម្មនានា របស់ស្ថានទូត លើកកម្ពស់សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់។
សម្តេចអគ្គមហាពញចក្រី ប្រធានរដ្ឋសភា បានលើកឡើងបន្តថាបេសកកម្មកាទូត ត្រូវបង្ហាញនិងប្រកាន់ខ្ជាប់នូវអត្ត
សញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយ ឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់ទាំងផ្នែក សិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរ។ បន្តជំរុញ និងលើកកម្ពស់ ការផ្សព្វផ្សាយសំដៅទាក់ទាញ អ្នកវិនិយោគ និងទេសចរណ៍បរទេស មកប្រទេសម្ពុជាឱ្យកាន់តែច្រើនថែមទៀត ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសនោះផងដែរ។
តំណាងឯកអគ្គរាជទូតកម្ពុជា ដែលបានចូលជម្រាបលានិងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានចំណាយពេលវេលាអនុញ្ញាតបានចូលជម្រាបលា និងទទួលបានអនុសាសន៍ល្អៗ ដែលជាចក្ខុវិស័យ សម្រាប់យកទៅអនុវត្តការងារទទួលបានជោគជ័យ ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា៕