អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅចែកអំណោយ និងផ្តល់សេចក្តីសម្រេចស្តីពីការប្រគល់ដីសម្បទានសង្គមកិច្ចកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋចំនួន ៥៥ គ្រួសារ


នារសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅចែកអំណោយ និងផ្តល់សេចក្តីសម្រេចស្តីពីការប្រគល់ដីសម្បទានសង្គមកិច្ចកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋចំនួន ៥៥ គ្រួសារដែលត្រូវផ្លាស់ប្ដូរពីតំបន់ស្ពានឆេះទៅតំបន់ក្បាលឆាយ ស្ថិតនៅក្រុម ២៤ ភូមិ ០១ សង្កាត់លេខ ០១ ក្រុង ខេត្តព្រះសីហនុ។
អំណោយចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ ៥ កេស មីកំប៉ុង ១ កេស ប្រេងឆាចំណុះ៥លីត្រ ១ដប ទឹកសីុអីុវនិងទឹកត្រី ២ដប នំកញ្ចប់ ១កេស និងថវិកាសម្រាប់៤៥ គ្រួសារ ចំនួន៧០០ដុល្លារ និងចំណែកថវិកាសម្រាប់ ១០ គ្រួសារចំនួន ៣០០ដុល្លារ ។