ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ ការងារសាងសង់ទំនប់អាងទឹកចំការតែ និងសាងសង់សំណង់សិល្បការ


នៅថ្ងៃអាទិត្យ ១៤រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​២៧ ខែតុលា​ ឆ្នាំ​២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ ការងារសាងសង់ទំនប់អាងទឹកចំការតែ និងសាងសង់សំណង់សិល្បការ ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបាន៨៥% នៃគម្រោង ការងាររួមមានដូចខាងក្រោម ៖
១.ទំនប់លើ
– សាងសង់ទំនប់ប្រវែង ២១០ម៉ែត្រ ដែលមានកម្ពស់ ១២ម៉ែត្រ
– សាងសង់សំណង់បង្ហៀរ មានទ្វារ ០១កន្លែង
– ជួសជុលលូ ០១កន្លែង
– សាងសង់ស្នូលបេតុងទំនប់ ប្រវែង ៥០ម៉ែត្រ កម្ពស់ ៧,៥ម៉ែត្រ ។
២.ទំនប់ក្រោម
– សាងសង់ទំនប់ប្រវែង ១៥៦ម៉ែត្រ
– សាងសង់សំណង់បង្ហៀរ ០១កន្លែង ។