លោកជំទាវ ភរិយាប្រធានាធិបតី ប្រទេសហុងគ្រី អញ្ជើញធ្វើទស្សនកិច្ចនៅសារ:មន្ទីរជាតិ


នៅថ្ងៃច័ន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមអមដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយលោកជំទាវ ANITA HERCZEGH ភរិយា របស់ ឯកឧត្តម JANOS ADER ប្រធានាធិបតី នៃប្រទេសហុងគ្រី អញ្ជើញចូលទស្សនា សារមន្ទីរជាតិ ក្នុងឱកាសដែលលោកជំទាវបានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។