ព្រះវិហារ៖ កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ថ្នាក់ខេត្ត ឆ្នាំ២០១៨
រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ទុយ ចំរើន អនុរដ្ឋលេខាធិការ នៃក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ថ្នាក់ខេត្ត ឆ្នាំ២០១៨
រៀបចំដោយនាយកដ្ឋានគណនេយ្យជាតិ នៃក្រសួងផែនការ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពប្រព័ន្ធគណនេយ្យជាតិ ឲ្យមានកម្រិតឈានឡើងជាលំដាប់ស្រប តាមដំណាក់កាលរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ
នៅសាលប្រជុំធំ ជាន់ទី៣ ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕